ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជេីញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតីកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យ០២៨២ ក្នុងមណ្ឌលសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែកកេីត ស្រុកចំការលេី

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យក្នុងសាលាបឋមសិក្សាទក្សិណ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន យឹម ឆៃលី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតីកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យ ០៤៩៤ នៃមណ្ឌល សាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និង ជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញចុះជួបសួរសុខទុក្ខ ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវជូនអាជីវករផ្សារធំកំពង់ចាម ននិងផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម

ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ក៏ដូចជាបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅបរិវេណវត្តជម្ពូសោភា ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោក និល ប៊ុនលី សមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយឃុំពាមកោះស្នា, លោក គីម ចាន់ហាក់ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានអញ្ជេីញ ចុះចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនៅភូមិព្រែកសង្កែលិច ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម