ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ក៏ដូចជាបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅបរិវេណវត្តជម្ពូសោភា ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម


ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តចុះជួបបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ប្រមាណជាង ៣០០នាក់ ក្នុងមូលដ្ឋានឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ក៏ដូចជាបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅបរិវេណវត្តជម្ពូសោភា ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។