ពិធីសម្ពោធអណ្ដូងស្នប់ចំនួន១០អណ្ដូងនៅ ទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម


ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ១៩  ខែ តុលា  ឆ្នាំ២០១៨

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានចូលរួមសម្ពោធអណ្ដូងស្នប់ចំនួន១០អណ្ដូងនៅ ទូទាំងស្រុកជើងព្រៃ អស់ទឹកប្រាក់សរុបចំនួន ១៩ ០០០ដុល្លារសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាដល់អ្នកចូលរួមចំនួន៣០០នាក់ក្នុង១នាក់ចំនួន ២០ ០០០រៀល និងចំណាយលើកិច្ចការផ្សេងៗ សរុបអស់ចំនួន          ៨ ០០០ ០០០រៀល និងបានប្រគល់  កុំព្យូទ័រយួរដៃ ៣គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង ម៉ាស៊ីនពណ៌ធម្មជាតិខ្នាតធំ ១គ្រឿង ជូនស្នាក់ការគណបក្សស្រុកជើងព្រៃ សរុបថវិកាអស់ចំនួន ២ ២០០ដុល្លារសហរដ្ឋអាមេរិក ។