ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រូបង្វឹក ក្រុមជំនួយ អត្តពលិក និងអត្តពលិកជនពិការ ជ័យលាភីក្នុងព្រឹត្តិការកីឡា SEA Games-ASEANក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់


នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រូបង្វឹក ក្រុមជំនួយ អត្តពលិក និងអត្តពលិកជនពិការ ជ័យលាភីក្នុងព្រឹត្តិការកីឡា SEA Games-ASEAN Para Games ២០២៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។