លោក ស៉ឹម គង់ អភិបាលស្រុកស្រីសន្ធរ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីសន្ធរ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ពី សាលាអនុគណស្រុកស្រីសន្ធរ


ស្រុកស្រីសន្ធរ ៖ នៅព្រឹក ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ លោក ស៉ឹម គង់ អភិបាលស្រុកស្រីសន្ធរ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីសន្ធរ រួមនឹងអាជ្ញាធរស្រុក បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួន ពី សាលាអនុគណស្រុកស្រីសន្ធរ ដែលដឹកនាំដោយ ព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគុណខេត្ត និងជាព្រះគ្រូសិរិវិជ្ជាព្រះអនុគណស្រុកស្រីសន្ធរ រួមនឹងព្រះចៅអធិការវត្តទាំង៥២វត្តទូទាំងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។