ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ក្រោមជាតិ ស្ដីពីសៀវភៅណែរនាំសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់


ក្រុងកំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ក្រោមជាតិ ស្ដីពីសៀវភៅណែរនាំសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់និងសៀវភៅណែនាំសម្រាប់យុវជនស្ដីពីការលើកកម្ពស់ដល់ការចូលរួមរបស់យុវជនក្នុងដំណើរការរៀបចំផែនការអភិវឌ្ឍន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល និងការរៀបចំ និងការអនុម័តថវិការនៃរដ្ឋបាលឃុំ-សង្កាត់ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។