លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សា លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុកទៅសួរសុខទុក្ខលោក ហឹង សំអាន សមាជិកក្រុមប្រឹក្សាស្រុក ដែលសម្រាកព្យាបាលជំងឺនៅផ្ទះ


ស្រុកកំពង់សៀម ៖ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក លោក វង់ អ៊ីម សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សា លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុកទៅសួរសុខទុក្ខលោក ហឹង សំអាន សមាជិកក្រុមប្រឹក្សាស្រុក ដែលសម្រាកព្យាបាលជំងឺនៅផ្ទះ ។ ក្នុងនោះដែរលោកអភិបាលក៏មានមតិផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។