ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣


ស្រុកជើងព្រៃ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ទទួលចុះជួយស្រុកជើងព្រៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ស្ថិតនៅសាលាស្រុកជើងព្រៃ ដែលមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី ប្រធានក្រុមប្រឹក្សាស្រុក រដ្ឋបាលឃុំ សរុបចំនួន៥០ រូប។