លោកជំទាវ ខុង ស៊ុនអេង តំណាងរាស្រ្តមណ្ឌល់ខេត្តកំពង់ចាមបានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សដែលជាម្ចាស់ឆ្នោតនៅភូមិឆាំឆា ឃុំតាអុង


ស្រុកចំការលេី៖​ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ខុង ស៊ុនអេង តំណាងរាស្រ្តមណ្ឌល់ខេត្តកំពង់ចាម និងលោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកចំការលើ និងលោក តឹក ស៊ាងលីម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាអុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សិទ្ធិ សារឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាអុង បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សដែលជាម្ចាស់ឆ្នោតនៅភូមិឆាំឆា ឃុំតាអុង ដើម្បីសុំការគាំទ្រសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ។