ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត កំពង់ចាម  និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិកិច្ចប្រជុំត្រួតពិនិត្យ អំពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោត


ក្រុងកំពង់ចាម៖​ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្ត កំពង់ចាម  និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិកិច្ចប្រជុំត្រួតពិនិត្យ អំពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោត និងបូកសរុបរបាយការណ៍របស់ក្រុមការងារចុះជួយក្រុងកំពង់ចាម នៅទីស្នាក់ការគណបក្សក្រុង។