លោកជំទាវ ញូង ចរិចា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមន៏នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៏អញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋ៤គ្រួសារនៅស្រុកស្រីសន្ធរ


លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានអញ្ជើញយកអំណោយចុះសួរសុខទុក្ខគ្រួសារក្រីក្រចំនួន ៤ គ្រួសារ នៅ នៅភូមិបឹងខ្យាវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាមទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដបទឹកបរិសុទ្ធ  ១កេស និងថវិកា ២០០.០០០រៀល ។ និងបានប្រគេនបច្ច័យកសាងវត្តកោះកែវឃុំព្រែកដំបូកនូវថវិកា ២.២០០.០០០រៀល ជូនកម្លាំងការពារចំនួន ១៩នាក់សរុបថវិកា ១៨០.០០រៀល ជូនតាជីយាយជី ២០នាក់ក្នុងម្នាក់ ១០.០០០រៀល ។