ឯកឧត្តម ខៀវ កញារីទ្ធ សម្ពោធអាគារសិក្សា១ខ្នង សាលាបឋមសិក្សាាកណ្តាលកោះត្បូងស្រុកកោះសូទិន


លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មានក្តីសប្បាយរីករាយ ខណៈទទួលបាន អគាសិក្សាថ្មថ្មីមួយខ្នង ដែលមាន៥បន្ទប់ មានបំពាក់កង្ហារ អំពូលភ្លើង ដោយបានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅសាលាបឋមសិក្សាកណ្តាលកោះត្បូង  ស្ថិតក្នុងឃុំកោះសូទិន  ស្រុកកោះសូទិន  ខេត្តកំពង់ចាម ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនសិស្សានុសិស្សនៅក្នុងមូលដ្ឋាន  ហើយតំបន់កោះមួយនេះជាតំបន់ងាយទទួលរងគ្រោះដោយទឹកជំនន់ជន់លិចផងដែរ។ ដោយមើលឃើញការលំបាករបស់សិស្សានុសិស្ស  និងពង្រឹងលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋានផងនោះ  ដែលជាចំណងដៃ ដ៍ថ្លៃរបស់ សម្តេចសេនាវិបុលភក្តី  សាយ  ឈុំ  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  បានផ្តល់អគារសិក្សាថ្ម  មួយខ្នង  មាន៥បន្ទប់  ដោយសាងសង់ឲ្យផុសពីទឹកជំនន់ ផងដែរ។ ពោលគឺ ធ្វើយ៉ាងផ្តល់កន្លែងសិក្សាដល់សិស្សានុសិស្សនៅតំបន់នេះឲ្យបានចូលរៀនគ្រប់ៗគ្នា  ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែប្រសើរឡើង។ 

ជាក់ស្តែង នៅព្រឹក  ថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០១៩  ឯកឧត្ដម  ខៀវ  កាញារីទ្ធ  រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន  និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន  និងលោកជំទាវ  បានអញ្ជើញ ជាគណអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់អគាសិក្សាមួយខ្នង  មាន៥បន្ទប់  នៅសាលាបឋមសិក្សាកណ្តាលកោះត្បូង  ស្ថិតក្នុងឃុំកោះសូទិន  ស្រុកកោះសូទិន  ខេត្តកំពង់ចាម  ហើយ  ឯកឧត្ដម គណអធិបតីបានថ្លែងថា  នេះដោយសារប្រទេសជាតិមានភាពសុខសាន្ត  សុខសន្តិភាព   សុវត្ថិភាព ល្អ  ទើបមានការរីកចម្រើ នគ្រប់វិស័យនៅតាមជនបទ  តំបន់ដាច់ស្រយាលដូចពេលនេះ ។ ហើយអគារសិក្សាថ្មីមួយនេះកសាងឡើងដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយក្រេបយកចំណេះដឹង  ដើម្បីកសាងអភិ វឌ្ឍន៍ខ្លួនក្លាយជាទំពាំងស្នងឬស្សី  និងជាសសរទ្រូងនៃប្រទេសជាតិផងដែរ។ 

គូសបញ្ជាក់ផងដែរថា  លោកគ្រូ  អ្នកគ្រូ  និងសិស្សានុសិស្ស នៃបឋមសិក្សាកណ្តាលកោះត្បូង  ឃុំកោះសូទិន  បានសម្តែងអារម្មណ៍សប្បាយរីករាយ  ខណៈទទួលបានអគារបង្រៀន  និងសិក្សាថ្មី  ដោយមានផាសុខភាពល្អ  មានកង្ហារ  និងមិនមានការព្រួយបារម្ភអំពីមេឃភ្លៀងម្តងៗ  ដូចកាលពីមុនឡើយ៕