ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋ​លេខាធិការ​ ក្រសួង​ធម៌ការ​ និងសាសនា​និងឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យការសាងសង់កែលំអរសួនច្បារ


នៅរសៀល​ ថ្ងៃទី​២៨​ ខែសីហា​​ ឆ្នាំ២០១៩ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋ​លេខាធិការ​ ក្រសួង​ធម៌ការ​ និងសាសនា​ និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា​ នឹង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យការសាងសង់កែលំអរសួនច្បារ​ ក្នុងការកសាងកែលម្អរសួនច្បារដែលនៅតាមបណ្តោយចាប់ពីគល់ស្ពានគីហ្សូណា​ រហូត​ដល់ស្តូបមិត្តកម្ពុជាវៀតណាម​ តាមមាត់ទន្លេនៅក្រុងកំពង់ចាម។

សួនច្បារដែលកំពុងចាប់កសាងឡេីងនេះ​ គឺមានលក្ខណៈពិសេស​ដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែដេីរហាត់ប្រាណ​ ដេីរកម្សាន្ត​ និងមានកន្លែងអង្គុយអានសៀវភៅ​ កន្លែងក្មេងលេងសម្រាប់កុមារតូចៗ​ និងមានកន្លែងប្រគុំតន្រ្តី​រាំលេងកម្សាន្តបែបហាត់ប្រាណ​ ផងដែរ។​ នឹងមានបំពាក់ភ្លេីង​ ដាំដេីមឈេីលំអសួនច្បារ​ ដេីម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា​ និងមកកម្សាន្តខេត្តកំពង់ចាម​ ប្រកបដោយភាពសុខសប្បាយ​ និងរីករាយ​ ។ សួនច្បារ​ដែលកំពុងសាងសងនេះ​ មានកន្លែងអង្គុយលេង​ តាមទៀតផង​ ដូចជា​ វ័យចំណាស់​ យុវជន​ និងក្មេងៗតូចផងដែរ។

តាមអ្នកគូសប្លង់សួនច្បារ​មួយនេះ​បានឲ្យដឹងថា​ ក្រុមជាងបានកសាងប្រមាណជាង៥០ភាគរយមកហេីយ​ ក្នុងគម្រោងកែលម្អសួនច្បារមាត់ទន្លេ​ក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា​ ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម​ ដែលមានប្រវែង​ ២៣២ម៉ែត្រ​ ទទឹង៥៥ម៉ែត្រនិង២៣ម៉ែត្រ​ ក្នុងឆ្នាំ២០១៩នេះ។