សភាពាណិជ្ជកម្ម មណ្ឌលកំពង់ចាម-មណ្ឌលគិរី អាណត្តិទី២ ចូលជួបសំណេះសំណាល និងសម្ដែង ការគួរសម ជាមួយអភិបាលខេត្តកំពង់ចាម


កាលពីល្ងាចថ្ងៃទី ២៣ ខែសីហា  ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអនុញ្ញាត ឲ្យសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី អាណត្តិទី២ លើកទី២ ដឹកនាំដោយ លោកឧកញ៉ា ហួត  ឈឿន  ដែល ទើបតែធ្វើការបោះឆ្នោតជ្រើសតាំងថ្មី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បី រួមសហការ និងលើកកំពស់វិស័យពាណិជ្ជកម្ម នៅក្នុងខេត្ត ្យកាន់តែការរីកចម្រើនឡើង

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានវាយតម្លៃខ្ពស់  និងចូលរួមអបអរសាទរ ចំពោះ លោកឧកញ៉ា ហួត ឈឿនប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី ដែលទើបជ្រើសតាំងថ្មី ម្បី បន្តការដឹកនាំជាមួយដៃគូវិនិយោគ ជាបន្តទៀតជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត  ក៏បានផ្ដាំផ្ញើ ដល់ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី ឲ្យរៀបចំនូវរចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ ទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន ។ ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទី ជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួម ឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណា បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា ហើយរដ្ឋបាលខេត្ត និងនៅតែសហការគាំទ្រជានិច្ច រាល់ដំណើរការរបស់សភាពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម  តាមរយៈ ការបង្កើននូវទំនាក់ទំនងល្អ ជាមួយដៃគូវិនិយោគ ឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បី ធ្វើការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើន ឡើងទ្វេរឡើង ថែមទៀត