ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសព ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅជើងភ្នំប្រុស


កំពង់ចាម៖នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសព ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅជើងភ្នំប្រុស ស្ថិតភូមិអណ្តូងច្រុះ ឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមជម្រាបថា ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។

សពរបស់ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងភូមិគ្រឹះ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលនឹងត្រូវដង្ហទៅបញ្ចុះ នៅលើទីតាំងជើងភ្នំប្រុស នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕