ឯកឧត្តម ហាន កុសល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើផែនការយុទ្ធសាស្រ្តសុខាភិបាលឆ្នាំ២០២២-២០៣០


កំពង់ចាម៖កាលពីនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើផែនការយុទ្ធសាស្រ្តសុខាភិបាលឆ្នាំ២០២២-២០៣០ តាមប្រព័ន្ធអនឡាញ វិដេអូរ Zoom ក្រោមអធិបតីភាព ឯកឧត្តម ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ផងដែរ ។


កិច្ចប្រជុំខាលើនេះ ធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូល និងបទពិសោធន៍ទាក់ទងនឹងវិស័យសុខាភិបាល ដើម្បី បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាល ឲ្យបានគ្រប់ជ្រុងជ្រោយ និងលើកទិសដៅការងារអនុវត្តបន្ត ធ្វើយ៉ាងណា ឲ្យសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក ។