អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំកិច្ចការពារ នៃការប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បី រៀបចំយុទ្ធសាស្ត្រ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពេលប្រារព្ធទិវា អន្តរជាតិលើកទី១៦ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ។

គួរបញ្ជាក់ផងដែរថា ការប្រារព្ធទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ នោះ នឹងត្រូវធ្វើឡើង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ នោះផងដែរ គ្រោងរៀបចំ ដោយមានសមាសភាព ចូលរួមប្រមាណជា ៥០០នាក់ ក្នុងនោះ មានមន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន.ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា ក្រុមយុវជនកាយរិទ្ធកម្ពុជា , និងប្រជាពលរដ្ឋ ។ ហើយពិធីនោះ ក៏មានត្រៀមចែកមួកសុវត្ថិភាព ដល់អ្នកចូលរួម ផងដែរ ៕