លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ បានប្រារព្ធ ទិវាអនាមយ័បរិស្ថានជាតិ២៣វិច្ឆិកាក្រោមប្រធានបទ មាតុភូមិយេីង កាតព្វកិច្ចយេីង ស្អាត និងបៃតង

ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកព្រៃឈរ​ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា តាំង ណៃអុី ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ

ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួម នាំអំណោយគ្រឿងឧបភោគ បរិភោគផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រ១ និងក្រីក្រ២ ដែលជួបការលំបាកចំនួន៤០០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងចំនួន៥៨គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ នៅបរិវេណវត្តព្រះធាតុ ស្ថិតក្នុងភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត

ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ដ បានដឹកនាំប្រជុំពិនិត្យនិងកំណត់ទំហំផ្លូវសាធារណៈ អូរ បឹង ប្រឡាយ និងចំណីទន្លេរ ក្នុងភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា