សម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្ដម ឡាន ធានលី (Lan Tianli) អភិបាលខេត្តក្វាងស៊ី​ ខេត្តក្វាងស៊ី

សម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានអញ្វើញចូលរួមពិធីកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍កម្ពុជា និងសម្ពោធពន្លាជាតិកម្ពុជា

លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក អូរប្រឡាយ លូ ទ្វារទឹកប្រឡាយមេ សម្រាប់ប្រជាពលរដ្ឋ បង្កបង្កើនផលដើម្បីស្រោចស្របដំណាំស្រូវប្រាំង និងរដូវវស្សា

លោកឧត្តមសេនីយ៍ត្រី សោម. រស់ ស្នងការរងនគរបាលខេត្ត កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ បានចុះធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយច្បាប់ចរាចណ៍ផ្លូវគោក នៅតាមផ្លូវជាតិលេខ ៧ មុខអធិការដ្ឋាននគរបាលស្រុក ស្ថិតនៅភូមិ ព្រៃទទឹង ឃុំព្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំផ្តៅជុំបានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ នៅភូមិផ្តៅជុំលិច និងភូមិឈើទាល ឃុំផ្ដៅជុំ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

លោក សុខ លឹមហៀង ប្រធានក្រុម ក្រុមការងារចុះឃុំពាមកោះស្នា បានចាត់តំណាង ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ០៦គ្រួសារ

លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងក្រុមការងារ ដោយមានការចូលរួមពីលោកស្រី មេឃុំ បានចុះពិនិត្យ និងសិក្សាដីសហគមន៍ នៅភូមិត្រពាំងស្លារ ឃុំសំពងជ័យ

លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ រួមជាមួយ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្វាយទាប បានចូលរួមពិធីជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែនចំការលើ