ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមនៃក្រុមការងារយុវជនគណបក្សខេត្តបានចូលរួមប្រជុំZoomជាមួយក្រុមការងារយុវជនថ្នាក់កណ្តាល


កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក ទូច ចាន់ណា សមាជិកក្រុមអចិន្ត្រៃយ៍យុវជនគណបក្សខេត្ត និងជាប្រធានផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមយុវជនខេត្តកំពង់ចាម បានដឹកនាំក្រុមការងារព័ត៌មានKCY ចូលរួមប្រជុំZoom ពិភាក្សាការងារជាមួយផ្នែកព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមថ្នាក់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផែ្នកព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមថ្នាក់កណ្តាល។

សមាសភាពក្បាលម៉ាស៊ីនក្រុមយុវជន ពបផស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលបានអញ្ជើញចូលរួម មានចំនួនប្រមាណជា ជាង ពីរយនាក់ ។