ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញ និងនិមន្តសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអាចារ្យ-គណ:កម្មការវត្ត ចំនួន៤វត្ត ក្នុងឃុំបុសខ្នុរស្រុកចំការលើ


កំពង់ចាម ៖នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងព្រះយសមេត្តា ចាន់សុជន ព្រះវិន័យធរអនុគណស្រុកតំណាងព្រះអនុគណស្រុក បានអញ្ជើញ និងនិមន្តសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអាចារ្យ-គណ:កម្មការវត្ត ចំនួន៤វត្ត ក្នុងឃុំបុសខ្នុរ ក្នុងនោះឯកឧត្តមបាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ជូន ដល់អាចារ្យ-គណ:កម្មការទាំង១៦នាក់ ម្នាក់ៗទទួលបានឃីត០១កញ្ចប់ (ទឹកដោះគោ តែ ស្ករស) និងក្រមា ។បន្ទាប់ពីជួបសំណេះសំណាលរួច ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម និងព្រះយសមេត្តា ចាន់សុជន ព្រះវិន័យធរអនុគណស្រុកតំណាងព្រះអនុគណស្រុក បានអញ្ជើញ និងនិមន្ត សួរសុខទុក្ខ ប្រពន្ធរបស់លោក គឹម ឃួន ជំទប់ទី២ នៃឃុំបុសខ្នុរ ដែលកំពុងមានជំងឺសម្រាក់ព្យាបាលនៅផ្ទះស្ថិតនៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ក្នុងឯកឧត្តម បានយកថវិការបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ មួយចំនួនជូនដល់គាត់សម្រាប់ជួយសម្រួលដល់ការព្យាបាលជំងឺផងដែរ។