ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ និង ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត រួមជាមួយមន្ត្រីពាក់ព័ន្ធ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធីនៃការប្រើប្រាស់ថវិកាអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ


កំពង់ចាម៖នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ និង ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត រួមជាមួយមន្ត្រីពាក់ព័ន្ធ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធីនៃការប្រើប្រាស់ថវិកាអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ តាមប្រព័ន្ធ Online (Zoom) ។