ឯកឧត្តម លន់ លឹមថៃ ចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម


នៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៦ នេះ ឯកឧត្ដម លន់លឹមថៃ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម  បានអញ្ជើញចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់ ផ្លូវកៅស៊ូ មួយខ្សែ ប្រវែង២៥០០ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅ ភូមិឡឥដ្ឋ និង បឹងកុក២ សង្កាត់បឹងកុក ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះផងដែរ  ឯកឧត្តមបានលើកឡើងនូវសមិទ្ធិផលនានា ព្រោងព្រាត គ្រប់ទីកន្លែង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ជាលទ្ធផលនៃសន្តិភាព  ។  មានសន្តិភាព មានការអភិវឌ្ឍន៍ និងមានឱកាស ដល់គ្រប់គ្នា ។  ហេតុនេះក្នុងតម្លៃណាក៏ដោយ យើងគ្រប់គ្នា ត្រូវតែការពារ និងថែរក្សាអោយបាន នូវសន្តិភាពនេះ ។  ការអភិវឌ្ឍន៍គ្រប់ទីកន្លែងនៅក្នុង ខេត្តកំពង់ចាម ក្នុងគ្រប់វិស័យ បានកើតឡើងយ៉ាងព្រោងព្រាត ជាបន្តបន្ទាប់ និងជាដំណាក់ៗ ជានិច្ច។  ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និង ជាពិសេសអ្នកក្រុងកំពង់ចាម អាចធ្វើជាសាក្សីនៃមុខមាត់ ខេត្ត ថាពិតជាមានការផ្លាស់ប្រែ ទៅជាទីមនោរម្យក្នុងការរស់នៅ និងជាទឹកដីនៃឱកាសក្នុងការវិនិយោគ ប្រកប មុខរបរ រកទទួលទាន តាមលទ្ធភាព រៀងខ្លួន ពិតមែន។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា បាននាំនាវាកម្ពុជា ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ច ក្លាយជា រាជរដ្ឋាភិបាលសេដ្ឋកិច្ច និងរក្សាបាននូវសន្តិភាពរឹងមាំ ជូនជាតិ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ។

photo_2016-12-30_17-05-30

photo_2016-12-30_17-05-25

photo_2016-12-30_17-05-09

photo_2016-12-30_17-05-04

photo_2016-12-30_17-04-48

photo_2016-12-30_17-04-34

photo_2016-12-30_17-04-41