កំពង់ចាម៖ផ្ទះថ្មី ១ខ្នង ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន រៀបចំពិធី ប្រគល់ជូន លោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ ដែលធ្លាប់ ស្នាក់នៅក្នុង ខ្ទមចាស់ទ្រុឌទ្រោម ជាមួយកូនស្រីមេម៉ាយម្នាក់និងចៅស្រីប្រុស ២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ។

ពិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពី ឯឧ អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា , លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ប៉ាង ដានី -លោកលេខាធិការសាខា ស្រី សុភ័ក្ត្រ – លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ អនុសាខាស្រុក មន្ត្រីក្រុមកាកបាទក្រហមកម្ពុជាឃុំ យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តភូមិ សរុបប្រមាណ ៥៤ នាក់ ។













