ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត​បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Andreas Zurbrugg ឯកអគ្គរាជទូតរងស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


កំពង់ចាម​៖នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Andreas Zurbrugg ឯកអគ្គរាជទូតរងស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញទស្សនៈកិច្ចការអនុវត្តគម្រោងANCP និងការរៀបចំសហជីពឥណទានគំរូ(CUD) និងគម្រោងមុខរបរខ្នាតតូច នៅមជ្ឈមណ្ឌលស្ថារលទ្ធភាពពលកម្មកាយសម្បទានខេត្ត។