ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត -លោកប្រធានមន្ទីរធម្មការនិងសាសនា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលជំនួបខាងលើធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ។