អំណោយ របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចែកជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កតាមផ្ទះចំនួន​២២គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្ដកំពង់ចាម


កំពង់ចាម ៖នៅព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ សហការជាមួយ អាជ្ញាធរ ស្រុក កំពង់សៀម អាជ្ញាធរ ឃុំអូស្វាយ និង កងកម្លាំងសមត្ថកិច្ច បានពាំនាំយកអំណោយ របស់ ឯកឧត្តម វេង សាខុន ជាមួយគ្រឿងបរិភោគ រួមនឹងថវិកា មកផ្តល់ជូនគ្រួសារដែលខ្វះខាតលេីជីវភាពកំឡុងពេលកូវីដ-១៩ និងគ្រួសារជាប់ចត្តាឡីស័កតាមខ្នងផ្ទះ សរុប ចំនួន២២គ្រួសារ ដែលរស់នៅក្នុង ឃុំអំបិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងនោះដែរ ឯកឧត្តម លី ថៃហាក់ បានពាំនាំ នូវប្រសាសន៍ ផ្តាំផ្ញេីសួសុខទុក្ខ ពីសំណាក់ ឯកឧត្តម វេង សាខុន និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម វិធានការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តន៍វិធាន សុខាភិបាល បីការពារនិងបីកុំ ជាប្រចាំ និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់នូវសុខមាលភាព គឺត្រូវមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងទទួលដោយឥតថ្លៃ៕