ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តបានអញ្ជើញ ចូលរួមប្រជុំរៀបចំផែនការត្រៀមទប់ទល់សភាពការណ៍ជំងឺថ្មីនៃកូវីដ-១៩


នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញ ចូលរួមប្រជុំរៀបចំផែនការត្រៀមទប់ទល់សភាពការណ៍ជំងឺថ្មីនៃកូវីដ-១៩ ក្រោមធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ ទទួលបន្ទុកគណៈកម្មការបច្ចេកទេស និងព្យាបាលនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។