ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តបានអញ្ជើញ ចូលរួមសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តគម្រោង ” កម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍បរិយាបន្ន ស្តីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ” តាមប្រព័ន្ធវីដេអូ


នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងមន្រ្តីជំនាញ បានអញ្ជើញ ចូលរួមសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តគម្រោង ” កម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍បរិយាបន្ន ស្តីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ” តាមប្រព័ន្ធវីដេអូ។