ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀនស្រុកព្រៃឈរបានចូលរួមក្នុងពិធីប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០


នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀនស្រុកព្រៃឈរ និងសហការី បានចូលរួមក្នុងពិធីប្រគល់-ទទួលធុងបែងចែកសំរាមចំនួន ៦០ គិតជាទឹកប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូទ្បា ព្រមទាំងបានប្រគល់ធុងសំរាមទាំងនេះជូនទៅដល់មូលដ្ឋានឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ដើម្បីយកទៅប្រើប្រាស់នៅតាមបណ្តាសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារ។

ក្នុងពេលនោះដែរ ឯកឧត្តម ផាន អូន បានចុះពិនិត្យទីតាំងសម្រាប់កសាងធុងចំរោះទឹកស្អាតដែលឧបត្ថម្ភជូនដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នៅក្នុងបរិវេនវិទ្យាល័យហ៊ុនសែន គរ និងបន្តពិនិត្យមើលការសាងសង់ទីស្នាក់ការបក្សឃុំជ្រៃវៀន និងពិនិត្យទីតាំងចំនួន២កន្លែងសម្រាប់ទិញសាងសង់ទីស្នាក់ការបក្សឃុំគរនាពេលខាងមុខ។ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយ ខ្ញុំបាទបានប្រគល់ថវិកាដល់ក្រុមការងារគណបក្សឃុំ ដើម្បីជួយចាត់ចែងសំណេះសំណាល និងឧបត្ថម្ភថវិកាជូនសមាជិកដែលទើបសម្រាលកូន និងចូលរួមឧបត្ថម្ភបុណ្យសពសមាជិកដែលបានទទួលមរណភាព ដូចខាងក្រោម៖

ក.ឃុំជ្រៃវៀន
១.ឧបត្ថម្ភជូនស្រ្តីសម្រាលកូនចំនួន ៨នាក់ ចំណាយថវិកាអស់ ៨០០,០០០រៀល
២.ឧបត្ថម្ភជូនគ្រួសារសព ៣នាក់ ចំណាយថវិកាអស់ ៣០០,០០០រៀល
៣.ឧបត្ថម្ភថវិកាសម្រាប់ដឹកធុងបែងចែកសំរាម ចំណាយថវិកាអស់ ២០០,០០០រៀល
៤.ឧបត្ថម្ភជូនក្រុមការងារគណបក្សឃុំ ចំណាយថវិកាអស់ ២០០,០០០រៀល។
សរុបចំណាយអស់ ១,៥០០,០០០រៀល

ខ.ឃុំគរ
១.ឧបត្ថម្ភជូនស្រ្តីសម្រាលកូនចំនួន ១៥នាក់ ចំណាយថវិកាអស់ ១,៥០០,០០០រៀល
២.ឧបត្ថម្ភជូនគ្រួសារសព ៨នាក់ ចំណាយថវិកាអស់ ៨០០,០០០រៀល
៣.ឧបត្ថម្ភថវិកាសម្រាប់ដឹកធុងបែងចែកសំរាម ចំណាយថវិកាអស់ ២០០,០០០រៀល
៤.ឧបត្ថម្ភជូនក្រុមការងារគណបក្សឃុំ ចំណាយថវិកាអស់ ៤៦០,០០០រៀល។
សរុបចំណាយអស់ ២,៩៦០,០០០រៀល

គ.ឃុំមៀន
១.ឧបត្ថម្ភជូនស្រ្តីសម្រាលកូនចំនួន ១៧នាក់ ចំណាយថវិកាអស់ ១,៧០០,០០០រៀល
២.ឧបត្ថម្ភជូនគ្រួសារសព ១៥នាក់ ចំណាយថវិកាអស់ ១៥០០,០០០រៀល
៣.ឧបត្ថម្ភថវិកាសម្រាប់ដឹកធុងបែងចែកសំរាម ចំណាយថវិកាអស់ ២០០,០០០រៀល
៤.ឧបត្ថម្ភជូនក្រុមការងារគណបក្សឃុំ ចំណាយថវិកាអស់ ៣០០,០០០រៀល៕