លោក អៀង ថៃហុង អភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ចុះសួរសុខទុក្ខ និង ចែកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ចែកជូនគ្រួសារ ចត្តាឡីស័ក ១១ គ្រួសារ


កំពង់ចាម៖ នៅថ្ងៃអង្គារ ១២កេីត ខែទុតិយាសាឍ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ
លោក អៀង ថៃហុង អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ អមដំណើរដោយអាជ្ញាធរឃុំអាក្សត្នោត បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារដែលកំពុងតែធ្វើចត្តាឡីស័កចំនួន ១១គ្រួសារ នៅតាមខ្នងផ្ទះស្ថិតនៅ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងនោះដែរ លោកអភិបាលរងក៏បាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះផងដែរ។ អំណោយដែលបានចែកនោះគឺ ក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២៥គីឡូក្រាម, មីជាតិ ១កេះតូច ទឹកត្រី ១យួរ និង ទឹកស៊ីវអ៊ីវ ១យួរ ។

ឆ្លៀតក្នុង ឱកាសនោះ លោក អៀង ថៃហុង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ទុន ណេត អភិបាលនៃគណៈអភិបាល ស្រុកស្ទឹងត្រង់ ហើយផ្តែផ្តាំ អោយបងប្អូនបន្តអនុវត្តនូវវិធានការអនាម័យ របស់ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ អោយបាន ខ្ជាប់ខ្ជួនជានិច្ច ៕