ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងចំណូលថវិកាសម្រាប់ថ្នាក់ក្រោមជាតិ ឆ្នាំ២០២១


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងចំណូលថវិកាសម្រាប់ថ្នាក់ក្រោមជាតិ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីធ្វើការបែងចែកគ្រប់គ្រងចំណូលចំណាយក្នុងខេត្ត សម្រាប់ឆ្នាំ២០២២ នាសាលាខេត្ដ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត, លោកនាយករដ្ឋបាលខេត្ត , ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

]