ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ដ អញ្ជើញចូលរួមបើកស្រោមសំបុត្រវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគក្រុងកំពង់ចាម


នាព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកស្រោមសំបុត្រវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ក្រុងកំពង់ចាម ៕