លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលេី


ស្រុកចំការលើ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និង លោក កុយ សាវុធ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលេី ។ បន្ទាប់មកទៀត លោកអភិបាលស្រុក បានអញ្ជើញដឹកនាំក្រុមការងារ នាំយកឃីត និងថវិកាមួយចំនួន ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ចុះសួរសុខទុក្ខលោកតា លោកយាយ ដែលមានជីវភាពជួបការលំបាកចំនួន ០៩នាក់ ស្ថិតក្នុងភូមិស្វាយទាប ឃុំកាបុក ។