លោក ជា បញ្ញា អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការអនុវត្តសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤


ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា បញ្ញា អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការអនុវត្តសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ និងអញ្ជើញចូលរួមដោយលោកស្រី ទូច វ៉ាត ប្រធាន គកសក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃឈរ។