លោក ផេន សុផល អភិបាលស្រុកបាធាយ ចុះដឹកនាំកងកម្លាំងសមត្ថកិច្ច ជួយសម្រួលនិងបញ្ជៀសចរាចរណ៍លេីដងផ្លូវជាតិលេខ៦ និងផ្លូវចំណុចផ្សារផ្អាវ ស្រុកបាធាយ


ស្រុកបាធាយ៖ កាលពីយប់ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ផេន សុផល អភិបាលស្រុកបាធាយ ចុះដឹកនាំកងកម្លាំងសមត្ថកិច្ច ជួយសម្រួលនិងបញ្ជៀសចរាចរណ៍លេីដងផ្លូវជាតិលេខ៦ និងផ្លូវចំណុចផ្សារផ្អាវ ស្រុកបាធាយ ខណៈ នៅរសៀលនេះមេឃភ្លៀងមួយមេបណ្តាលឲ្យទឹកភ្លៀងមានជន់លិចផ្លូវ ។ បច្ចុប្បន្ន ទឹកមានស្រកបណ្តេីរៗវិញហេីយ សូមបងប្អូន ធ្វេីដំណេីរ ប្រកបដោយសុខសុវត្ថិភាព និងប្រុងប្រយ័ត្នឲ្យក្នុងការបេីកបរផង៕