ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអញ្ជេីញ អមដំណេីរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ ភាព ការស្ថាបនា និងកំណត់ផលប៉ះពាល់ចំពោះគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង


នៅព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ អមដំណេីរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ ភាព ការស្ថាបនា និងកំណត់ផលប៉ះពាល់ចំពោះគម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម។