ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋានគណ:បញ្ជាការឯកភាព និងក្រុមលេខាធិការដ្ឋានគ្រឿងញៀន ដើម្បីរៀបចំប្រតិទិនចុះផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: និងផលប៉ះពាល់នៃគ្រឿងញៀន


នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋានគណ:បញ្ជាការឯកភាព និងក្រុមលេខាធិការដ្ឋានគ្រឿងញៀន ដើម្បីរៀបចំប្រតិទិនចុះផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: និងផលប៉ះពាល់នៃគ្រឿងញៀន តាមបណ្តាលឃុំ-សង្កាត់ នៃរដ្ឋបាលក្រុង-ស្រុកទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ។