លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានជូនអំណោយលោកយាយចាស់ជរាគ្មានទីពឹង អាយុ ៧៥ ឆ្នាំដែលរស់ នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ


ស្រុកព្រៃឈរ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានជូនអំណោយលោកយាយចាស់ជរាគ្មានទីពឹង អាយុ ៧៥ ឆ្នាំដែលរស់ នៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្ភារៈមានអង្គរ ២៥គីឡូ សម្ភារៈប្រើប្រាស់ផ្ទះ ១ សម្រាប់ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០០,០០០រៀល។