ឯកឧត្តម ហាន កុសល អភិបាលរងខេត្ដ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃការអង្កេតជាសកលការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ. អ៉ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល 


កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយលទ្ធផលនៃការអង្កេតជាសកលការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ. អ៉ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល  នៅសណ្ឋាគារអង្គរមិរ៉ាខលខេត្តសៀមរាប។