ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានដឹកនាំនាយករងទីចាត់ធនធានមនុស្ស ការិយាល័យគណនេយ្យនៃទីចាត់ការហិរញ្ញវត្ថុបាននាំយកនូវថវិការបស់សមាគមមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ មានមូលដ្ឋានខេត្តកំពង់ចាម ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពឈ្មោះ ជ្រា ហៃ ដែលសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់


ស្រុកស្ទឹងត្រង់ ៖កាលពីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំនាយករងទីចាត់ធនធានមនុស្ស ការិយាល័យគណនេយ្យនៃទីចាត់ការហិរញ្ញវត្ថុ លោកអភិបាលរងស្រុកស្ទឹងត្រង់ លោកមេឃុំមេសរជ្រៃ មេភូមិ បាននាំយកនូវថវិការបស់សមាគមមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ មានមូលដ្ឋានខេត្តកំពង់ចាម ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពឈ្មោះ ជ្រា ហៃ ដែលសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ស្ថិតនៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងនោះ ថវិកាសមាគមមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ ចំនួន៤,៥០០,០០០រៀល។