អំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក ជំទាវ បានផ្តល់ជូនពលរដ្ឋចំនួន ១៣គ្រួសារ ក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ


កំពង់ចាម ៖ ថ្ងៃទី ១៥ កក្កដា ២០២១ ក្រុមកាងារយុវជនគណបក្សស្រុកព្រៃឈរ ដឹកនាំដោយ លោក កយ ចន្ធី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក និងជាអនុប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក ដោយមានការចូលរួមពី ប្រធានគណបក្សឃុំ ,ក្រុមការងារយុវជនឃុំ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក ជំទាវ រួមជាមួយសប្បុរសជន ផ្តល់ជូន លោកយាយ លោកតា ពូមីង ដែលជាប្រជាពលរដ្ឋ មានជីវភាពគ្រួសារខ្វះខាត ចំនួន ១៣គ្រួសារ ស្ថិតនៅក្នុង ឃុំបារាយណ៍ ស្រុកព្រៃឈរ ។

អំណោយដែលចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត និងលំបាកកំឡុងពេលកូវីដ-១៩ ទទួលបានក្នុងមួយគ្រួសារ ទទួលបាន ៖ អង្គរ ចំនួន ១បេ ស្មើ ២៥គីឡូ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ ១យួរ,មី ២០កញ្ចប់ និងថវិកា ចំនួន ២០.០០០ រៀល៕