ឯកឧត្តម ឯល វ៉ាន់សារ៉ាត់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្ស ប្រជាជន នៅភូមិបី ឃុំល្វាលើ


ស្រុកចំការលេី​៖​ នៅថ្ងៃទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ឯកឧត្តម ឯល វ៉ាន់សារ៉ាត់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ រួមដំណើរដោយឯកឧត្តម សុក ផេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើ និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្ស ប្រជាជន នៅភូមិបី ឃុំល្វាលើ ដើម្បីឃោសនារកសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងបង្រៀនការគូសសន្លឹកឆ្នោតឲ្យចំប្រអប់មានលេខរៀងទី១៨ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ។