ឯកឧត្តម អ៊ុន ចាន់ដា​​ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការ អន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom meeting)


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំឯកឧត្តម លោកជំទាវអភិបាលរងខេត្ត, លោកនាយរដ្ឋបាល, លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការ អន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី( ដែលតា) តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕