លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្សកំពង់ចាម បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ចំនួន ៥ គ្រួសារនៅស្រុកស្រីសន្ធរ


ស្រុកស្រីសន្ធរ៖នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ចំនួន ៥ គ្រួសារ រួមទាំងអ្នករងរបួស ចាស់ ក្មេង ៨នាក់ ( ស្រី២នាក់- កុមារ ៣មាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក ។ បងប្អូន ក្មួយៗ ទាំងនេះ រស់នៅ ភូមិទ្រា ស ឃុំខ្នារស ស្រុកស្រីសន្ធរ ។