លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ឈឹម​ ចាន់ធឿន​ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម​ បានអញ្ជេីញចូលរួម​ក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលច្បាប់​ ស្ដីពី​ការបោះ​ឆ្នោត​បទបញ្ជា​ និងនីតិវិធី​ សម្រាប់​ការបោះឆ្នោត


កំពង់ចាម៖នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៥​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ ឈឹម​ ចាន់ធឿន​ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម​ បានអញ្ជេីញចូលរួម​ក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលច្បាប់​ ស្ដីពី​ការបោះ​ឆ្នោត​បទបញ្ជា​ និងនីតិវិធី​ សម្រាប់​ការបោះឆ្នោត​ និងក្រមសីលធម៌សម្រាប់​ ភ្នាក់ងារ​សន្ដិសុខបោះឆ្នោត​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​។