លោក សោ សាវឿន និងក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋជួបការលំបាកដល់ខ្នងផ្ទះ នៅស្រុកស្ទឹងត្រង់


ស្រុកស្ទឹងត្រង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រែកកក់ និងក្រុមការងារ រួមដំណើរដោយថ្នាក់ដឹកនំាគណបក្សមូលដ្ឋាន និងក្រុមការងារយុវជនគណបក្សស្រុក ឃុំ ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនដល់សមាជិកបក្សជួបការលំបាកចំនួន៤០គ្រួសារ រស់នៅឃុំព្រែកកក់ ចំនួន២០គ្រួសារ និងឃុំព្រែកបាក់ចំនួន២០គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអុីវ១យួរ និងថវិកា២០,០០០រៀល ។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានថ្លែងថា ប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ប្រជាជនរស់នៅដោយសុខសាន្ត គឺកត្តាប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។