លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម


កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម នៅសាលប្រជ៉ំ នៃរដ្ឋបាលសាលាកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងឱកាសដូរពិសេសវិសាលនោះអភិបាលរងខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី បានផ្ដាំផ្ញើដល់ លោកស្រី សេង ស្រីឡេង ដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកកំពង់សៀម នាពេលនេះ សូមឲ្យខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន និងត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ផងដែរ ។