ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងក្រុមការងារឯកឧត្តមបណ្តិត ហ៊ុន ម៉ាណែត​បានដឹកដឹកនាំកិច្ចប្រជុំផែនការការពារ និងត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់រៀបចំប្រារព្វពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ឋផលនានា និងពិធីបើកការរដ្ឋានកសាងផ្លូវគមនាគមន៍ ក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងក្រុមការងារឯកឧត្តមបណ្តិត ហ៊ុន ម៉ាណែត ព្រមទាំងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានដឹកដឹកនាំកិច្ចប្រជុំផែនការការពារ និងត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់រៀបចំប្រារព្វពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ឋផលនានា និងពិធីបើកការរដ្ឋានកសាងផ្លូវគមនាគមន៍ ក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម មេបញ្ជការកងទ័ពជើងគោគ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ មន្ទីរអង្គភាពជំនាញ បានបន្តចុះពិនិត្យមើលការដ្ឋានផ្លូវក្រាលកៅស៊ូDBST ១ខ្សែ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។