ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យឆ្លង សមិទ្ធិផលនានា នៅវត្តសំរិទ្ធិជោគ (ព្រះអង្គខ្មៅ) ស្ថិតនៅឃ៉ំកោះសំរោង ស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ


ស្រុកកំពង់សៀម៖នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត កំពង់ចាម និង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យឆ្លង សមិទ្ធិផលនានា នៅវត្តសំរិទ្ធិជោគ (ព្រះអង្គខ្មៅ) ស្ថិតនៅឃ៉ំកោះសំរោង ស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម-សៀមរាប ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី តំណាងមន្ទីរអង្គភាពជ៉ំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងភ្ញៀវកិត្តិយសសប្បុរសជន បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណ ១,៥៥០នាក់។